(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ចេញសេចក្តីសម្រេចមួយដកតំណែង លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន អត្តលេខ៦៤៨៦៨ ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឱ្យមកជាមន្ត្រីធម្មតា។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការសម្រេចដកតំណែងនេះ ជាការអនុវត្តវិន័យចំពោះ លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោកវរសេនីយ៍ សឿន ប៊ុនធឿន បានប្រព្រឹត្តល្មើសវិន័យ ដោយបានធ្វើការបាញ់បោះសេរី នៅក្នុងខេត្តកណ្តាល ហើយមិនបានចូលខ្លួនតាមការកោះហៅរបស់ប្រធានអង្គភាព៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖