(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៨១នាក់, អ្នកជំងឺចំនួន៥៣២ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៥នាក់។
គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១១១,៦៧៣នាក់, អ្នកជាសះស្បើយសរុបចំនួន១០២,២២២នាក់, ស្លាប់សរុបចំនួន២,៣០២នាក់៕