(កណ្ដាល)៖ លោក ឆេង សំអឿន តំណាងលោក ឈឿន សុចិត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់ដើមមៀន រួមទាំងសហការី និងក្រុមការងារ ចុះជួយភូមិព្រែកតាពៅ១ បានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងបានជូនដល់ក្រុមគ្រួសារមរណភាព និងគ្រួសារទើបសម្រាលកូននៅភូមិព្រែកតាពៅ១ ចំនួន១៥គ្រួសារ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។
នាឱកាសនោះដែរ លោក ឆេង សំអឿន តំណាងលោក ឈឿន សុចិត្ត បានលើកឡើងពីគុណូបក្ការៈរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
លោកបានបន្តថា អំណោយទាំងនេះតិចតួចមែនពិត ប៉ុន្តែឆ្លុះបញ្ចាំងឱ្យឃើញពីតម្លៃនៃសន្តិភាព និងការចេះស្រលាញ់គ្នាក្នុងនាមជាខ្មែរខណៈដែលោក ឈឿន សុចិត្ត មានចិត្តមេត្តា ករុណាមកចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសតែងតែចុះជួយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។
ក្នុងនាមលោកប្រធានក្រុមការងារ, លោកឆេង សំអឿន ក៏បានផ្ដាំផ្ញើរដល់ពលរដ្ឋទាំងអស់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ធ្វើយ៉ាងណារកសេចក្ដីសុខជូនប្រជាពលរដ្ឋ ពិសេសកាត់ផ្ដាច់ការឆ្លងជំងឺនេះមិនឱ្យរីករាលដាលធ្ងន់ធ្ងរឡើយ។ ក៏សូមចូលរួមការពារខ្លួនទាំងអស់គ្នា តាមរយៈការអនិវត្តន៍តាមវិធានសុខាភិបាល និងវិធាន «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។
គួរជម្រាបថា អំណោយសំរាប់ចែកជូនពលរដ្ឋក្នុង០១គ្រួសារទទួលបានអង្ករ០១បាវ ៥០គីឡូ, ថវិកា ១០០,០០០រៀល ជូនសមាជិកក្រុមប្រឹក្សាសង្កាត់ ជូនមេភូមិ-អនុភូមិ យុវជនភូមិ និងប្រជាការពារ អស់ថវិកា ៨៦០,០០០រៀល។ ប្រគល់ជូនគ្រួសារទើបឆ្លងទន្លេ និងគ្រួសារសពអស់ថវិកាចំនួន១,៦០០,០០០រៀល៕