(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,០០០,៣៩៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦០,៨២២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២១១,៤៦០នាក់ (ស្លាប់ ១៤១,៧០៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៥២២,៩៦៥នាក់ (ស្លាប់ ៣៧,៦៨៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២២០,៥២៦នាក់ (ស្លាប់ ២៥,៩៣៥នាក់)
* ថៃ ឆ្លងចំនួន ១,៥៨១,៤១៥នាក់ (ស្លាប់ ១៦,៤៩៨នាក់)
* វៀតណាម ឆ្លងចំនួន ៧៧០,៦៤០នាក់ (ស្លាប់ ១៨,៩៣៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៦១,០៦៦នាក់ (ស្លាប់ ១៧,៦៣១នាក់)
* កម្ពុជា ឆ្លងចំនួន ១១០,៧៩២នាក់ (ស្លាប់ ២,២៨៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៩១,៧៧៥នាក់ (ស្លាប់ ៨៥នាក់)
* ទ្បាវ ឆ្លងចំនួន ២២,៩៤១នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៦,៨១៣នាក់ (ស្លាប់ ៣៩នាក់)៕