(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរចំនួន៨នាក់ ត្រូវបានកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និងកម្លាំងនៅតាមមូលដ្ឋានបានឃាតខ្លួន បន្ទាប់ពីពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រជាលរដ្ឋខ្មែរចំនួន០៨នាក់នេះ ត្រូវបានឃាត់ខ្លួននៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដឹកនាំលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មេីរជេីងលេខ៥១៣។

ជាមួយគ្នានេះដែរលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី ក៏បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និងកម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពី ភូមិសន្តិភាព ឃុំទួលពង្រ ដល់ភូមិចំបក់ ឃុំបឹងបេង ក៏បានប្រទះឃេីញហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបានចំនួន៨នាក់ ស្រីចំនួន៣នាក់ ប្រុសចំនួន៥នាក់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដែលបម្រុងនិងឆ្លងអូរលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយេីងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូនប៉ូលិសព្រំដែន៨១៥ ដេីម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលជាសហគមន៍ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេីទាំង៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ ដោយសហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕