Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុគ្គលិកមណ្ឌលសុខភាព ឃុំអ្នកលឿងម្នាក់ ចងកសម្លាប់ខ្លួន នៅផ្ទះអតីតប្អូនថ្លៃ

04-04-2016 18:31

(ព្រៃវែង)៖ បុគ្គលិកពេទ្យ នៃមណ្ឌលសុខភាព ឃុំអ្នកលឿងម្នាក់ បានចងកសម្លាប់ខ្លួន នៅផ្ទះអតីតប្អូនថ្លៃដោយមិនដឹងមូលហេតុនៅ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិ៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរ ខេត្តព្រៃវែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជនរងគ្រោះខាងលើមានឈ្មោះ សែត វិធាវី អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ មុខរបរជាបុគ្គលិកពេទ្យ នៃមណ្ឌលសុខភាពឃុំអ្នកលឿង។

សមត្ថកិច្ចបានឲ្យអ្នកយកព័ត៌មានយើងដឹងថា កាលពីឆ្នាំ២០១៥ កន្លងទៅ ប្រពន្ធរបស់ជនរងគ្រោះ បានចងកធ្វើអត្តឃាតខ្លួនឯងស្លាប់បាត់បង់ជីវិត ដោយមិនដឹងមូលហេតុផងដែរ ហើយនៅពេលនេះ ជនរងគ្រោះបានចងក សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹកដោយយកក្រម៉ា មកចងនឹងឥដ្ឋខ្យល់បន្ទប់ទឹកក្នុងផ្ទះរបស់ឈ្មោះ អៀម រ៉ាយប្តី និងប្រពន្ធឈ្មោះ ធុយ ស្រីពៅ ដែលត្រូវជាអតីតប្អូនថ្លៃរបស់ជនរងគ្រោះ។

ក្រោយពីមានពីមានការភ្ញាក់ផ្អើល លោកនាយប៉ុស្តិ៍នគបាលឃុំព្រែកខ្សាយ(ខ) បានចុះមកដល់កន្លែងកើតហេតុ និងរាយការណ៍ទៅអធិការដ្ឋានស្រុក ក្រោយមកសមត្ថកិច្ចជំនាញដែលមានការចូលរួមពីអាជ្ញាធរ ភូមិ-ឃុំ ស្រុក សមត្ថកិច្ចនគរបាល មន្រ្តីកងរាជអាវុធហត្ថ លោកគ្រួពេទ្យបានធ្វើកោសលវិច្ច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ដោយយកក្រម៉ាចង នឹងឥដ្ឋខ្យល់បន្ទប់ទឹករួចទម្លាក់ខ្លួនបណ្តាលឲ្យបែកបំពង់ខ្យល់ស្លាប់តែម្តង៕