(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទជាបណ្តោះអាសន្នទីតាំងភូមិពាមរណ្ដុក ឃុំពាមរណ្ដែក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា៖ «ត្រូវបិទជាបណ្តោះអាសន្នការបិទជាបណ្ដោះអាសន្នទីតាំងភូមិពាមថ្កោក ឃុំពាមឆ្កែក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ចាប់ពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី»។
បន្ថែមពីនេះទៀត ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកមានវិធានការដូចខាងក្រោម៖
ទី១៖ ហ៊ុព័ទ្ធទីតាំងខាងលើទាំងមូលជាបណ្តោះអាសន្ន។
ទី២៖ ផ្អាកសកម្មភាពការងារ និងការចេញ-ចូល ទីតាំងខាងលើជាបណ្តោះអាសន្ន។
និងទី៣៖ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
សូមបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមរួសរាន់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំង២០២១នេះតទៅ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង៖