(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៩៥៣,៧៩៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៩,៨៧៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២០៩,៤០៣នាក់ (ស្លាប់ ១៤១,៥៨៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៥០៩,១៧៧នាក់ (ស្លាប់ ៣៧,៤៩៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២០៩,១៩៤នាក់ (ស្លាប់ ២៥,៦៩៥នាក់)
* ថៃ ឆ្លងចំនួន ១,៥៧១,៩២៦នាក់ (ស្លាប់ ១៦,៣៦៩នាក់)
* វៀតណាម ឆ្លងចំនួន ៧៦៦,០៥១នាក់ (ស្លាប់ ១៨,៧៥៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៥៩,៤៣៦នាក់ (ស្លាប់ ១៧,៥៨៣នាក់)
* កម្ពុជា ឆ្លងចំនួន ១០៩,៩២៦នាក់ (ស្លាប់ ២,២៦១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨៩,៥៣៩នាក់ (ស្លាប់ ៨០នាក់)
* ទ្បាវ ឆ្លងចំនួន ២២,៤៤១នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៦,៧០០នាក់ (ស្លាប់ ៣៨នាក់)៕