(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានបន្តអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរចំនួន១១នាក់ ដែលមកពីតំបន់នានាក្នុងប្រទេសថៃឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។

បើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស, អ្នកទាំងអស់នោះ បានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល៕