(ភ្នំពេញ)៖ មន្រ្តីក្រសួងរៀបចំដែនដី បានថ្លែងឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ស ខេង នឹងអញ្ជើញជាអធិបភាព ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ស្អែកនេះ នៅវេលាម៉ោង១៥៖០០នាទី។
ពិធីផ្ទេរតំណែងនេះដោយប្រកាសដាក់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជំនួសលោក អ៊ឹម ឈុនលឹម ដែលនឹងទៅសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ លើកទី៦ នីតិកាលទី៥ ដោយក្នុងនោះមានការបោះ ឆ្នោតគាំទ្រ លើសមាសភាពរុះរើគណៈរដ្ឋមន្រ្តី ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា៕