(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅលើផ្លូវ២១៧ កែងនឹងផ្លូវ៣៧១ ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យ រហូតដល់ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត (រោងចក្រស្រាបៀរកម្ពុជា) ដែលស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ នៅយប់ថ្ងៃច័ន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង២១៖០០នាទីយប់ ដល់ម៉ោង ០៤៖០០នាទីទៀបភ្លឺ ដើម្បីធ្វើការរុះរើ និងបង្វែរបំពង់ទំហំ ៤០០មីល្លីម៉ែត្រ។
ជាមួយនឹងការផ្អាកផ្គត់ផ្គង់ទឹកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ ត្រៀមបំរុងទឹកសម្រាប់តម្រូវការប្រើប្រាស់ ក្នុងអំឡុងពេលនោះ និងសូមមេត្តាអធ្យាស្រ័យ៕