(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទមួយពន្យល់ ពីការទទួលខុសត្រូវ, ការអនុវត្ដសិទ្ធិ និងកាតព្វកិច្ចរបស់បរធនបាល។
បរធនបាល មានការទទួលខុសត្រូវចំពោះសកម្មភាពដូចជា៖
(១)៖ ការធ្វើឲ្យបាត់បង់ឬថយចុះនៃបរធនដោយគ្មានមូលហេតុត្រឹមត្រូវ,
(២)៖ ការខកខានមិនបានបង្ករប្រាក់ចំណេញទុកក្នុងបរធន ក្នុងករណីដែលទ្រព្យសម្បត្តិបរធនបាលកិច្ចនោះអាចផ្តល់ប្រាក់ចំណេញបាន
(៣)៖ ការប្រើប្រាស់បរធនខុសពីគោលបំណងបរធនបាលកិច្ច
(៤)៖ កំហុសដែលបានប្រព្រឹត្តដោយចេតនា ឬអចេតនា ក្នុងការបំពេញការងាររបស់ខ្លួន
និង(៥)៖ ការទទួលខុសត្រូវផ្សេងទៀត តាមលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន (ច្បាប់ស្តីពីបរធនបាលកិច្ច ២០១៩)។
ក្នុងការអនុវត្តសិទ្ធ និងកាតព្វកិច្ចរបស់ខ្លួន ប្រសិនបើបរធនបាលមិនអាចព្រមពៀមគ្នាដោយសំឡេងភាគច្រើន បរធនបាលត្រូវមាន៖
(១)៖ កត់ត្រាភាពខ្វែងគំនិតគ្នាជាលាយលក្ខណ៍អក្សរ
(២)៖ ជូនដំណឹងភ្លាមពីភាពខ្វែងគំនិតគ្នានេះជាលាយលក្ខណ៍អក្សរ ទៅនិយ័តករបរធនបាលកិច្ច (ន.ប ធ) ឬបញ្ញត្តិករពាក់ព័ន្ធ
(៣)៖ បញ្ញត្តិករពាក់ព័ន្ធត្រូវដោះស្រាយវិវាទនេះ ដោយការចូលរួមពីតំណាង ន.ប.គ (ច្បាប់ស្ដីពីបរធនបាលកិច្ច២០១៩, ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២១)៕