(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ប្រធានមូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ បានចេញលិខិតមួយបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា បាន «កាន់កាប់ត្រាគណបក្សហ៊្វុនស៊ិនប៉ិច»។
តាមសេចក្តីប្រកាសរបស់ មូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា «ក្នុងព្រះនាម ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ សូមធ្វើសេចក្តីបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានការពិតច្បាស់ លាស់ខាងលើ ដែលបាននឹងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើព្រះកិត្តិយស និងព្រះកិត្តិ នាមរបស់ព្រះអង្គម្ចាស់ក្សត្រី ព្រោះថាកិច្ចការគណបក្សហ៊្វុនស៊ិនប៉ិច មិនជាប់ពាក់ព័ន្ធជាមួយ ព្រះអង្គម្ចាស់ក្សត្រីនោះឡើយ»៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ មូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ៖