Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តសៀមរាប ប្រើវិធានការក្តៅ ចុះហ៊ុមព័ទ្ធនិងយកសំណាកអាជីវករលក់ដូរនៅផ្សារសាមគ្គី នាពេលរាត្រី

27-09-2021 13:37

(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រតិបត្តិការធម៌ក្តៅ ដោយហ៊ុព័ទ្ធខ្ទប់ចាប់ក្រុមអាជីវករ ដែលមកចែកចាយនិងលួចលក់ដូរពេលយប់ក្នុងតំបន់ក្រហម នៅមុខផ្សារសាមគ្គី ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អធិការក្រុងសៀមរាប លោក ដា ចំរើន មានប្រសាសន៍ថា ប្រតិបត្តិការនេះ អាជ្ញាធរបានយកសំណាកក្រុមអាជីវករសរុប ១៨៦នាក់ ដោយរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០នាក់ប្រុស៨នាក់ និងស្រី២នាក់ ។ អាជ្ញាធរបញ្ជាក់ថា ក្រុមអាជីវករនេះ បានមកទិញបន្លែដែលដឹកពីភ្នំពេញ និងខ្លះដឹកពីច្រកឡែម៕