(កំពង់ចាម)៖ រដ្ឋបាលខេត្ដកំពង់ចាម បានចេញសេចក្ដីសម្រេចបិទខ្ទប់ផ្សារថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្ដកំពង់ចាម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានបិទខ្ទប់ផ្សារថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ដោយមូលហេតុមានបងប្អូនអាជីវករផ្សារ មានវិជ្ជមានជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហមគន៍ ២០ កុម្ភៈ»៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ចាម៖