Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារនាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃចំនួន០២វត្ត គង់នៅវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស

27-09-2021 09:06

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកអំណោយជាទេយ្យទាន និងថវិកាយកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តចំនួន២ នៅក្នុងខណ្ឌដង្កោ។

លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាងនាំយកថវិកាចំនួន៤លានរៀល និងទេយ្យវត្ថុរួមមាន៖ អង្ករចំនួន ០២តោន, ទឹកសុទ្ធចំនួន៨០កេស, ទឹកក្រូចកូកា៥០កេស, មី៤០កេស, ទឹកត្រីទឹកស៊ីអ៊ីវ៤០យួរ, ត្រីខកំប៉ុង០៤កេស, ស្ករគ្រាប់០៤កេស ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព្រោះតែបញ្ហាកូវីដ១៩ បានធ្វើឲ្យពិធីកាន់បិណ្ឌ នៅតាមវត្តអារាមក្នុងឆ្នាំនេះ ត្រូវបានរឹតត្បិត ដោយមិនមានការជួបជុំឈរលើគោលការណ៍ «៣ការពារ និង៣កុំ» ទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មិនបានអញ្ជើញទៅវត្តដើម្បីកាន់បិណ្ឌដោយផ្ទាល់ ត្រឹមចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃប៉ុណ្ណោះ៕