(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៩០០,៩២៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៩,០២៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២០៨,០១៣នាក់ (ស្លាប់ ១៤១,៤៦៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៤៩០,៨៥៨នាក់ (ស្លាប់ ៣៧,៤០៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,១៩៨,២៣៥នាក់ (ស្លាប់ ២៥,៤៣៧នាក់)
* ថៃ ឆ្លងចំនួន ១,៥៦១,៦៣៨នាក់ (ស្លាប់ ១៦,២៦៨នាក់)
* វៀតណាម ឆ្លងចំនួន ៧៥៦,៦៨៩នាក់ (ស្លាប់ ១៨,៥៨៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៥៨,១៥៤នាក់ (ស្លាប់ ១៧,៥២៧នាក់)
* កម្ពុជា ឆ្លងចំនួន ១០៩,០៨៧នាក់ (ស្លាប់ ២,២៤៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨៧,៨៩២នាក់ (ស្លាប់ ៧៨នាក់)
* ទ្បាវ ឆ្លងចំនួន ២១,៨១៩នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៦,៥៤០នាក់ (ស្លាប់ ៣៧នាក់)៕