(កំពង់ស្ពី)៖ រថយន្ដម៉ាកតាកូម៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ឆ៤៦១៦ បើកបរដោយបុរសម្នាក់ឈ្មោះ ស្រង ងិច អាយុ៦០ឆ្នាំ រស់នៅក្បែរផ្សារអូរឬស្សី បានបុករថយន្ដមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ 3A-0146 បើកបរដោយបុរសម្នាក់ឈ្មោះនួន រ៉ូ អាយុ៣១ឆ្នាំ មានលំនៅភូមិព្រៃនប់ ឃុំវាលរិញ ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ត្រង់ចំណុចភូមិសង្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពី បណ្ដាលអោយអ្នកបើកបររថយន្ដតាកូម៉ារងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យថ្នល់ទទឹង។

សមត្ថកិច្ចមូលដ្នានបានបញ្ជាក់ថា មុនពេលកើតហេតុរថយន្ដតាកូម៉ា ធ្វើដំណើរពីទិសខាងលិចទៅកើតក្នុង បញ្រ្ចាសទិសគ្នាលុះមកដល់ចំនុចកើតហេតុ ក៏បុកគ្នាតែម្ដងក្រោយពេលកើតសមត្ថកិច្ច មូលដ្ឋានក៏បានយករថយន្ដទាំង២​ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕