(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៣០នាក់, អ្នកជំងឺចំនួន៤៧៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៥នាក់។
គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៩,០៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន១០០,៦៥៥នាក់, ស្លាប់សរុបចំនួន២,២៤៣នាក់៕