(ណៃពិដោ)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា យូ ធីន យ៉រ (U Htin Kyaw) បានដាក់សំណើថ្មីទៅកាន់សភាជាតិ ដើម្បីដកដាក់តំណែង នៅក្នុងជួររដ្ឋាភិបាលមួយចំនួន ដោយក្នុងនោះលោកស្រី អោងសាន ស៊ូជី នឹងត្រូវបន្ថយមកកាន់តំណែងត្រឹមតែពីរក្រសួងប៉ុណ្ណោះ គឺក្រសួងការបរទេស និង ការិយាល័យប្រធានាធិបតី។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦។

សម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងអប់រំប នឹងត្រូវប្តូរទៅឲ្យលោក U Myo Thein Gyi និង ក្រសួងថាមពល និង អគ្គិសនីបានទៅលើលោក U Pe Zin Tun។ មន្ត្រីដែលឡើងកាន់តំណែងទាំងអស់សុទ្ធសឹងតែ ជាសមាជិកជាប់ឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី។

ដោយឡែកខាងយោធាក៏បានដាក់សំណើ​ មកកាន់ប្រធានាធិបតីឲ្យតែងតាំងលោក U Tun Tun Oo ជាអគ្គព្រះរាជអាជ្ញាផងដែរ។ សម្រាប់ការអនុម័តទាំងអស់ពីសភា នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ប្រសិនបើមិនមានការជំទាស់ណាមួយ រហូតដល់ម៉ោង ៦ល្ងាចថ្ងៃចន្ទនេះ៕

http://im.ft-static.com/content/images/a761ff5f-5e73-4d44-b454-f66bb2b45715.img