(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៨៣៦,២២៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៨,៣០០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២០៦,២៥៣នាក់ (ស្លាប់ ១៤១,៣៨១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៤៧០,២៣៥នាក់ (ស្លាប់ ៣៧,៤០៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,១៨៥,១៣១នាក់ (ស្លាប់ ២៥,១៥៩នាក់)
* ថៃ ឆ្លងចំនួន ១,៥៤៩,២៨៥នាក់ (ស្លាប់ ១៦,១៤៣នាក់)
* វៀតណាម ឆ្លងចំនួន ៧៤៦,៦៧៨នាក់ (ស្លាប់ ១៨,៤០០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៥៦,៦២០នាក់ (ស្លាប់ ១៧,៤៦៥នាក់)
* កម្ពុជា ឆ្លងចំនួន ១០៨,២៥៧នាក់ (ស្លាប់ ២,២១៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨៥,៩៥៣នាក់ (ស្លាប់ ៧៦នាក់)
* ទ្បាវ ឆ្លងចំនួន ២១,៥២៧នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៦,២៨៦នាក់ (ស្លាប់ ៣៧នាក់)៕