(មណ្ឌលគីរី)៖ ជនល្មោភកាមម្នាក់ បានចងកសម្លាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព រំលោភ ហើយសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចខ្ទមស្រែ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ទៀង វ៉ាង អាយុ១២ឆ្នាំ ជនជាតិ វៀតណាម រស់នៅភូមិស្រែហ៊ុយ រីឯជនបង្ក ឈ្មោះ ត្រិ ខ្វាក់ អាយុ២៩ឆ្នាំ ជនជាតិវៀតណាមដូចគ្នា បានចងកសម្លាប់ខ្លួនឯង ក្រោយពេលធ្វើសកម្មភាពរួច។ ក្រោយកើតហេតុសពជនរងគ្រោះ និងជនសង្ស័យត្រូវបាន សមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕