(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,០៥០,៩០៦នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៨៧៥,៥៣១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៥០,១៣៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៤២៥,២៤២នាក់

* ចំនួនវ៉ាក់សាំងសរុបដែលទទួលបានមកត្រឹមថ្ងៃនេះចំនួន៖ ៣២,៦០៦,៦៤០ដូស
* ចំនួនវ៉ាក់សាំងនៅសល់ក្នុងស្តុកគិតត្រឹមថ្ងៃនេះ៖ ៣,៥៤០,២៩០ដូស

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕