(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះបានអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។

កិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦នេះ នឹងធ្វើឡើងក្រោមមូលបទ «ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម-ដើម្បីស្តារឡើងវិញ ពីជំងឺកូវីដ-១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវ ការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ»

សុន្ទរកថានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ដែលជាអាទិភាពចម្បង ការបន្តដាក់សម្ពាធលើសន្តិភាព និងសន្តិសុខអន្តរជាតិ សារៈសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់។

សម្តេចតេជោ ក៏បានគូសបញ្ជាក់អំពីយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិប្រកបដោយជោគជ័យ ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការត្រៀមលក្ខណៈធ្វើជា ប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) និងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់សម្តេចតេជោ ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ៖