(កែប)៖ ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ស្ថានភាពទឹកសមុទ្រ នៅខេត្តកែប បានរងថ្លា និងឈានទៅរកភាពប្រក្រតីវិញហើយ ប៉ុន្តែក្រសួងបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បន្តផ្អាកការចុះមុជទឹក រហូតដល់ចុងសប្តាហ៍នេះ ដើម្បីបង្ការបញ្ហាគ្រោះថ្នាក់ ជាយថាហេតុ។
សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថានបានឲ្យដឹងទៀតថា តាមការសន្និដ្ឋានបឋម ការកើនឡើងនូវកម្រិតស្លែ នៅក្នុងទឹកសមុទ្រកែបនេះ បណ្តាលមកពីការកើនឡើង នូវសីតុណ្ហភាព ពន្លឺ និងការប្រែប្រួលនូវជីវជាតិចិញ្ចឹម ក្នុងទឹកសមុទ្រ៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថានទាំងស្រុង៖