(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា នៅព្រឹក និងរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះលោក បានដឹកនាំកម្លាំងនគរបាលចុះទៅបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ដែលតែងតែធ្វើសកម្មភាពជាច្រើនដងនាពេលកន្លងទៅ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន នៅស្រុកឈូក និងម្នាក់ទៀតត្រូវបានចាប់ខ្លួន នៅស្រុកអង្គរជ័យ ព្រមទាំងដកហូតវត្ថុតាងជាគ្រឿងអលង្ការ បានមួយចំនួនផងដែរ ។
បើតាមលោកស្នងការ ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិ និងម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅទឹកដីខេត្តកំពត នាពេលកន្លងទៅ។