(បន្ទាយមានជ័យ)៖ បុរសម្នាក់ត្រូបានវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ធ្វើការឃាត់ខ្លួន នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ពាក់ព័ន្ធពីបទចាប់រំលោភនៅតាមដងផ្លូវ នាម៉ោង០៩៖៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ខណៈជនសង្ស័យដឹកនារីរងគ្រោះទៅរកប្តី។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពចាប់រំលោភស្ត្រីរងគ្រោះ បានសម្រេចនៅតាមផ្លូវ ខណៈដឹកនារីរងគ្រោះតាមម៉ូតូទៅរកប្តី។
សមត្ថកិច្ចដដែលបានបន្តទៀតថា នៅថ្ងៃកើតហេតុជនសង្ស័យ និងប្តីនារីរងគ្រោះ បានផឹកស៊ីជុំគ្នានៅផ្ទះ លុះស្រវឹងបុរសជាប្តីនារីរងគ្រោះ បានខ្ចីម៉ូតូជនសង្ស័យចេញទៅក្រៅ ដោយសារម៉ូតូបែកកង់ ប្តីរបស់នារីរងគ្រោះ ក៏បណ្តើរម៉ូតូត្រឡប់មកវិញ រួចបានសុំប្រាក់ប្រពន្ធ ទៅដូរពោះវៀនម៉ូតូឱ្យមិត្តភក្តិវិញ លុះប្រពន្ធមិនឱ្យ ទើបបុរសជាប្តីខឹង ក៏ទាញកង់ជិះចេញទៅបាត់។
ពេលប្តីចេញទៅបាត់យូរពេក មិនឃើញត្រឡប់មកវិញនារីរងគ្រោះ ក៏ពឹងជនសង្ស័យឱ្យជូន ទៅរកប្តីនៅផ្ទះម្តាយរបស់នាង ហើយនារីរងគ្រោះបាននិយាយ ទាំងហួសចិត្តថាស្រាប់តែ ដឹកដល់កណ្តាលផ្លូវ ត្រូវជនសង្ស័យដែលជាមិត្តភក្រប្តី ឃើញឱកាសល្អបានចាប់រំលោភបានសម្រេច រួចដឹកមកផ្ទះវិញ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
ក្រោយពីចាប់រំលោភរួចហើយនារីរងគ្រោះ ក៏បានរៀបរាប់ប្រាប់តាមដំណើររឿង ទៅដល់ប្តីហើយបានរាយការណ៍ ប្រាប់មេភូមិឱ្យជួយអន្តរាគមន៍ ទើបឈានដល់ការឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមានឈ្មោះ អឿ សុភា អាយុ៣១ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានសារភាពថាខ្លួន ពិតជាបានចាប់ស្រ្តីរងពិតប្រាកដមែន ពេលដឹកនាងទៅរកប្តីនាងបច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕