(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨១៦នាក់, អ្នកជំងឺចំនួន៥៥៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២១នាក់។
គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៨,២៥៧នាក់, អ្នកជាសះស្បើយសរុបចំនួន១០០,១៨២នាក់, ស្លាប់សរុបចំនួន២,២១៨នាក់៕