Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ហ៉ឺ វីរៈ និងលោកស្រី យី សុភា ប្រគេនអង្ករ ១០០តោន ជូនសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ដើម្បីប្រគេនទៅតាមវត្តនានា

25-09-2021 11:27

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៉ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងលោកស្រី យី សុភា បានប្រគេនអង្ករ ១០០តោន ស្មើនឹងទឹកប្រាក់ប្រមាណ ១៩០លានរៀល ជូនសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ ដើម្បីប្រគេនទៅតាមទីអារាមនានា កំពុងជួបការលំបាកដោយសារវិបត្តិជំងឺកូវីដ១៩។

អង្ករជាទេយ្យដ៏មានគុណតម្លៃនេះ ត្រូវបានលោកបណ្ឌិត ហ៉ឺវីរៈ និងភរិយា ប្រគេនជូនសម្តេចពោធិវ័ង្ស អំ លំហេង ព្រះចៅអធិការចំពុះក្អែក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។

លោកបណ្ឌិត ហ៉ឺ វីរៈ បានគូសបញ្ជាក់ថា ការប្រគេនអង្ករដល់ទីអារាមនានានៅពេលនេះ គឺដើម្បីចូលរួមរំលែកការលំបាកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយទ្រទ្រង់ចង្ហាន់ព្រះសង្ឃនៅតាមទីអារាមនានា ដែលកំពុងជួបការលំបាកដោយសារវិបត្តិជំងឺកូវីដ១៩។ ជាពិសេសការខ្វះខាតចង្ហាន់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នោះ។

លោកបណ្ឌិត ហ៉ឺ វីរៈ និងភរិយា មានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងឆ្លងផុតពេលវេលាដ៏លំបាកនេះក្នុងពេលឆាប់ៗក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត និងភរិយា ក៏សូមប្រគេនជូនជាដំណឹងដល់គ្រប់ព្រះគ្រូចៅឣធិការវត្តដែលជួបការខ្វះខាត សូមទាក់ទងទៅកាន់ព្រះគ្រូឣនុគណគ្រប់ស្រុក ដើម្បីទទួលយកនូវទេយ្យទានដែលបានរៀបរាប់ខាងលើ៕