(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីណែនាំបន្ថែមពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយរាជរដ្ឋាភិបាលបានប្រកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះបើតាមសេក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តប៉ៃលិន បានធ្វើការណែនាំដូចខាងក្រោម៖
*ទី១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។
*ទី២៖ អភិបាលក្រុងប៉ៃលិន និងអភិបាលស្រុកសាលាក្រៅ ត្រូវចាត់ចែងរៀបចំយន្តការឱ្យបានសមស្របដើម្បី
ធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានាប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមក្នុងដែន សមត្ថកិច្ចរបស់ខ្លួន និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ ជាពិសេសការអនុវត្តនៅវិធានការសុខាភិបាល ។
*និងទី៣៖ មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវចូលរួមសហការចាត់ចែងក្នុងការរៀបចំទទួលយកចង្ហាន់ និងទេយ្យវត្ថុដើម្បីប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តនានា៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដប៉ៃលិន៖