(កូរ៉េខាងត្បូង)៖ ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉ែខាងត្បូង កាលពីម្សិលមិញ បានអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ដែលស្នាក់នៅហួសកាលកំណត់ នៅទីក្រុងអានសាន ប្រទេសកូរ៉េខាងត្បូង ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផ្តល់ឡើងដោយរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង។
តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញានេះ ស្ថានទូតកម្ពុជា បានបញ្ជាក់ថា រដ្ឋបាលទីក្រុងអានសាននៃសាធារណរដ្ឋកូរ៉េ នឹងចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ជនបរទេសដែលកំពុងស្នាក់នៅហួសកាលកំណត់ (ខុសច្បាប់) ដោយពុំត្រូវការឯកសារបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែនណាមួយឡើយ។
ជាមួយនឹងការជូនដំណឹងនេះ ស្ថានទូតក៏ជំរុញឱ្យពលរដ្ឋខ្មែរដែលស្នាក់នៅហួសកាលកំណត់នៅក្រុងនេះ ទៅជួបមន្ត្រីសុខាភិបាលនៅតាមមជ្ឈមណ្ឌលណាមួយក៏បានដែលស្ថិតនៅក្នុងទីក្រុងអានសានដើម្បីធ្វើការណាត់ជួប និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កុំបីខាន៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ៖