(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៧៧៧,០២៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៧,៥៦២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២០៤,១១៦នាក់ (ស្លាប់ ១៤១,២៥៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៤៥៣,៣២៨នាក់ (ស្លាប់ ៣៧,៤០៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,១៧១,២៣២នាក់ (ស្លាប់ ២៤,៩៣១នាក់)
* ថៃ ឆ្លងចំនួន ១,៥៣៧,៣១០នាក់ (ស្លាប់ ១៦,០១៦នាក់)
* វៀតណាម ឆ្លងចំនួន ៧៣៦,៩៧២នាក់ (ស្លាប់ ១៨,២២០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៥៥,០៧៤នាក់ (ស្លាប់ ១៧,៤១៣នាក់)
* កម្ពុជា ឆ្លងចំនួន ១០៧,៤៤១នាក់ (ស្លាប់ ២,១៩៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨៤,៥១០នាក់ (ស្លាប់ ៧៣នាក់)
* ទ្បាវ ឆ្លងចំនួន ២១,០៨០នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៥,៩៦០នាក់ (ស្លាប់ ៣៣នាក់)៕