(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨២២នាក់, ជាសះស្បើយ៤៩៤នាក់, ស្លាប់ចំនួន២១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣១លាន ៣៩ម៉ឺននាក់ ស្លាប់ជាង ៤លាន ៧៤ម៉ឺននាក់ និងជាសះស្បើយជាង ២០៨លាននាក់!

៣៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៥ ខែកញ្ញាស្អែកនេះ ក្រោយពិនិត្យព្រះរាជសុខភាព នៅក្រុងប៉េកាំង

៤៖ ទីបំផុតសភាអាមេរិកអនុម័តកញ្ចប់ថវិកា «១ពាន់លានដុល្លារ» ដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល Iron Dome ដល់អ៉ីស្រាអែល

៥៖ ថ្ងៃនេះជាខួប២៣ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន នៅខេត្តសៀមរាប

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១២៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជិត ២,០០០នាក់ស្លាប់ក្នុង១ថ្ងៃ

៧៖ ថ្ងៃនេះ ខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ, សម្តេចតេជោ ហ៊ុន សែន អរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្កិភាព ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនរុងរឿង

៨៖ ថៃ៖ មនុស្ស ១២,៦៩៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៣២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៩៖ អ្នកច្បាប់ និងអ្នកនយោបាយខ្មែរ យល់ថា ២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នៅក្នុងប្រទេស

១០៖ CDC របស់សហរដ្ឋអាមេរិក អនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសទី៣» ដល់មនុស្សអាយុ ៦៥ឆ្នាំឡើងទៅ និងមនុស្សងាយរងគ្រោះ

១១៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ៣លានដូសទៀតដឹកមកដល់កម្ពុជា, ថ្ងៃទី២៨ កញ្ញា មកដល់ ៣លានដូសទៀត

១២៖ ក្រសួងការបរទេសចិន ប្រកាសឯកសារបញ្ជាក់ការពិត ស្តីពីរឿងដែលអាមេរិកជ្រៀតជ្រែកកិច្ចការហុងកុង និងគាំទ្រកម្លាំងប្រឆាំងចិន ធ្វើកុបកម្មនៅហុងកុង

១៣៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រាប់អង្គការសហប្រជាជាតិ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ឆ្នាំ២០៣០

១៤៖ «តាលីបង់គ្មានជម្រើសផ្សេងនោះឡើយ, ពួកគេត្រូវតែស្តាប់សំឡេងស្ត្រី», នេះបើតាមសម្តី សកម្មជនសិទ្ធិមនុស្សនៅកាប៊ុល

១៥៖ ប្រមុខការទូតកម្ពុជា សង្ឃឹមថា ភាពជាដៃគូអាស៊ាន-អាមេរិក នឹងបន្តរីកចម្រើនតទៅមុខទៀត លើគ្រប់វិស័យ

១៦៖ រដ្ឋមន្ត្រីការបរទេសអាមេរិកបង្ហាញការជឿជាក់ ក្នុងការរួមគ្នាដោះស្រាយបញ្ហាអាហ្វហ្កានីស្ថាន បន្ទាប់ពីបានជួបសមភាគី ចិន រុស្ស៉ី និងប៉ាគីស្ថាន

១៧៖ ៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញសរុបជាង១១ពាន់លានដុល្លារ ធ្លាក់ចុះ៥ភាគរយ

១៨៖ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកទេយ្យទៀន ប្រគេនដល់ព្រះសង្ឃក្នុងឱកាសពិធីកាន់បិណ្ឌ នៅតាមវត្ដអារាមចំនួន៧ នៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល

- ព័ត៌មាន Fresh News Plus

១៖ Twitter បើកឱ្យមានការចរាចរណ៍រូបិយប័ណ្ណឌីជីថល bitcoin ចាប់ពីពេលនេះតទៅ

២៖ ក្រុមហ៊ុន Google កំពុងស្វែងរកវិធីរារាំងការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹង ច្បាប់ប្រឆាំងសេចក្ដីទុកចិត្ត

៣៖ James បង្ហាញអារម្មណ៍រីករាយចំពោះក្លិបថ្មី Al Rayyan SC និងថាជាបទពិសោធន៍ថ្មីសម្រាប់ខ្លួន

៤៖ NOCC និងសហព័ន្ធកីឡាហុកគី សហការគ្នាបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១

៥៖ Barcelona ស្មើទល់នឹង Cadiz រឹតតែធ្វើឲ្យ Koeman មានសម្ពាធខ្លាំងឡើង

៦៖ ម្ចាស់ពានរង្វាន់បាល់ឱបពិភពលោករបស់អង់គ្លេស Thompson នឹងបរិច្ចាគខួរក្បាល សម្រាប់ការស្រាវជ្រាវ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)