(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អោម ចន្ថា អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរស្រុក ឃុំ ភូមិ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ៥៩គ្រួសារ។

ក្នុងឱកាសនោះ អភិបាលខេត្តបន្ទាយមានជ័យ បាននាំការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក៏បានផ្ដល់ជូនអំណោយរបស់សម្ដេចទាំងទ្វេ ដល់ពួកគាត់ផងដែរ។

អំណោយរបស់សម្តេចទាំងទ្វេ ដែលចែកជូនប្រជាពលរដ្ឋទាំង ៥៩គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖

* អង្ករ ២០គីឡូក្រាម
* មី ១កេស
* ទឹកត្រី ១យួរ
* ទឹកស៉ីអ៉ីវ ១យួរ
* ត្រីខ ១ដុំ
* ម៉ាស ១ដុំ។

អភិបាលខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់ពលរដ្ឋប្រុងប្រយ័ត្នការថែទាំរក្សាសុខភាព និងការហូបចុកឲ្យមានអនាម័យល្អ។ លោកក៏បានសំណូមពរ អាណាព្យាបាលហាមដាច់ខាតចំពោះក្មេងៗ និងកុមាតូចៗ ដែលមិនចេះហែលទឹក កុំឲ្យលេងទឹក ដែលអាចធ្វើឲ្យលិចលង់ និងបាត់បង់ជីវិតផងដែរ៕