(ភ្នំពេញ)៖ «នៅក្នុងវគ្គទី៤២នេះ លោកអ្នកនឹងបានដឹងកាន់តែច្បាស់ថែមទៀត ពីសារជាតិខិលខូចរបស់ លោក កឹម សុខា គឺសូម្បីតែប្រពន្ធដើម ដែលធ្លាប់រួមរស់នៅជាមួយគ្នា មានទាំងកូនស្រីពីរនាក់ទៅទៀតនោះ ក៏លោក កឹម សុខា ហេតុតែឈ្លក់វង្វេងនឹងប្រពន្ធចុងជាស្រីយួន គឺគាត់បែរជា សម្តែងការខឹងសម្បារជាមួយប្រពន្ធដើមខ្លួនឯង ខណៈពេលដែលគាត់ចង់ទៅដើរលេងនៅព្រះសីហនុ ជាមួយប្រពន្ធចុង ឈ្មោះ យ៉េស (ម៉ាក់អានីតា) ប៉ុន្តែត្រូវបានប្រពន្ធដើមគាត់ទារទៅជាមួយដែរ» នេះបើយោងតាមសារសម្លេងបែកធ្លាយ តាមរយៈ Facebook «រឿងពិត CNRP» នៅថ្ងៃត្រង់ទី០៤ ខែមេសា ឆ្នាំ២០១៦។
Facebook បានបន្តសរសេររៀបរាប់ថា៖ «តើបងប្អូនដឹងទេ តើលោក កឹម សុខា និយាយដើមប្រពន្ធដើមគាត់ប្រាប់ទៅប្រពន្ធចុងយ៉ាងណាខ្លះ?
តាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទក្នុងឃ្លីបសំឡេងនៅវគ្គនេះ គឺលោក កឹម សុខា បម្រុងណាត់ប្រពន្ធចុងស្រីយួន និងកូនជាមួយស្រីយួននោះ ទៅដើរលេងកំពង់សោម ប៉ុន្តែចៃដន្យប្រពន្ធដើមរបស់គាត់ថាអផ្សុកចង់ទៅដែរ គាត់ក៏ទូរស័ព្ទទៅប្រាប់ប្រពន្ធចុងដោយព្យាយាមដោះសារថា ការងារប្រញាប់ ហើយទៅតែមួយភ្លែតទេ តែប្រពន្ធរបស់គាត់នៅតែចង់ទៅទៀត ដូច្នេះលោក កឹម សុខា គាត់ថា អត់ឱ្យជិះឡានទៅជាមួយទេ ហើយប្រពន្ធដើមថា គាត់ជិះឡានផ្សេងក៏បានដែរ»។
សូមស្តាប់សារសម្លេងរបស់លោក កឹម សុខា ជាមួយប្រពន្ធចុង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥៖
រឿងអាស្រូវ កឹម សុខា វគ្គទី៤២រឿងអាស្រូវ កឹម សុខា វគ្គទី៤២វគ្គ បានស្វាយ ណាយក្រូច!៖
Posted by រឿងពិត CNRP on Sunday, April 3, 2016