(ព្រះវិហារ)៖ នៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២១ ប្រតិភូរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី និងប្រតិភូរដ្ឋបាលខណ្ឌ៧មករា បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនកងទ័ព និងគ្រួសារទ័ព ដែលបានចងសម្ព័ន្ធមេត្រីភាព វរសេនាតូចអន្តរាគមន៍៣៩៣ ប្រចាំការឈរជើងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនកងទ័ព និងគ្រួសារទ័ព ដែលបានចងសម្ព័ន្ធមេត្រីភាព និងវរសេនាតូចអន្តរាគមន៍៣៩៣ ប្រចាំការឈរជើងនៅស្រុកជាំក្សាន្តនេះ ក៏មានការចូលរួមពីលោកអភិបាលរង នាយករង ប្រធានការិយាល័យ និងមន្រ្តីរាជការមួយចំនួន នៅមុនពេលរដ្ឋបាលខណ្ឌទាំង២ ចូលរួមអមដំណើរគណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនកងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣ នៅទិសប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ។

សូមជម្រាបថា សម្រាប់អំណោយរបស់រដ្ឋបាលខណ្ឌទួលគោក និងខណ្ឌ៧មករា ដែលបានឧបត្ថម្ភ រួមមាន៖

*ទី១៖ ឧបត្ថម្ភវរសេនាតូចអន្តរាគមន៍៣៩៣ នូវថវិកា៤,០០០,០០០ រៀល, ត្រីខកំប៉ុង១០កេសធំ, មី ៣កេសធំ, ត្រីងៀត៥០គីឡូ, សាច់ក្រក២០គីឡូ និងម៉ាស២កេសធំ។
*ទី២៖ ឧបត្ថម្ភគ្រួសារទ័ពចំនួន៣៣៤នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា ៤០,០០០រៀល៕