Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តសៀមរាប កំណត់ភូមិសាស្ត្រខ្លះនៃសង្កាត់ចំនួន៧ ក្នុងក្រុងសៀមរាប ជា «តំបន់ក្រហម» រយៈពេល១សប្តាហ៍

24-09-2021 18:09

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីសម្រេចកំណត់ជា «តំបន់ក្រហម» នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ត្រូវបានបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដូចខាងក្រោម៖
*សង្កាត់ស្លក្រាម៖ គ្រប់ភូមិ
*សង្កាត់ស្វាយដង្គំ៖ ភូមិតាភុល ភូមិមណ្ឌល១ ភូមិស្វាយដង្គំ ភូមិស្ទឹងថ្មី និងភូមិគ្រួស
*សង្កាត់គោកចក៖ ភូមិត្រពាំងសេះ ភូមិនគរក្រៅ ភូមិទក្សិណខាងត្បូង និងភូមិវាល
*សង្កាត់ជ្រាវ៖ ភូមិខ្នារ
*សង្កាត់សាលាកំរើក៖ ភូមិតាវៀន
*សង្កាត់ស្រង៉ែ៖ ភូមិព្រៃធំ និងភូមិស្រង៉ែ
*សង្កាត់ទឹកវិល៖ ភូមិសណ្ដាន់»។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ការកំណត់ជាតំបន់ក្រហមនេះ គឺធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប៖