(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រេីប្រាស់ចាំបាច់មួយចំនួនទៀត ដេីម្បីចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៤១៥គ្រួសារ ដែលជួបការខ្វះខាតជីវិភាពពិតប្រាកដ នៅសង្កាត់បឹងទំពន់១ ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ១៩។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានបានចែកជាក្រុមតូចៗ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ និងបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ»។
ក្នុងនាមប្រធានក្រុមការងារចុះជួយមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា លោកបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសដោះស្រាយបញ្ហាប្រឈម នៅប្រជាពលរដ្ឋចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលខ្វះខាតជាក់ស្តែង៕