(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ពិសេសមេរោគបំប្លែងថ្មីប្រភេទ Delta។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្ត ក៏បានដាក់ចេញនូវវិធានការដូចខាងក្រោម៖
ទី១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។
ទី២៖ ក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីធានាដល់ការនាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមដែលក្រុមការងារទទួលខុសត្រូវនៅតាមមូលដ្ឋានរៀងៗខ្លួនដោយមិនត្រូវឱ្យ វត្តអារាមណាមួយព្រះសង្ឃដាច់ចង្ហាន់ឡើយ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដក្រចេះ៖