(ភ្នំពេញ)៖ នៅវេលា៨ព្រឹក ថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផល ការងារ ត្រីមាសទី១និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំនេះ មានការចូលរួមពីនាយឧត្តមសេនីយ៍ សៅ សុខា និងមេបញ្ជាការរង ស្នងការលោក វរសេនីយ៍ នាយការិយាល័យ ព្រមទាំងនាយអាវុធហត្ថចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ជាច្រើនរូបទៀត៕