សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកញ្ញាម្សិលមិញ ស្លាប់៦នាក់ និងរបួស៨នាក់
24-09-2021 06:35
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៩ករណី បណ្តាលឲ្យមានអ្នកស្លាប់ចំនួន៦នាក់ និងរបួសចំនួន៨នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាទូទៅគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កើតឡើងដោយមូលហេតុ៖ ល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕