Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីប្រកាសរួមសន្និសីទលើកទី៨ គណៈកម្មការ​កិច្ចការ​បរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម ស្តីពី «ការជំរុញ​ភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និង​ការ​ឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណ​អភិ​វឌ្ឍន៍ CLV

23-09-2021 20:14

(ភ្នំពេញ)៖ សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសសភា នៃប្រទេសកម្ពុជា-ឡាវ-វៀតណាម ក្រោមមូលបទស្តីពី «ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះ វិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV)» ត្រូវបានរៀបចំឡើងដោយគណៈកម្មការកិច្ចការបរទេសសហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ តាមប្រព័ន្ធនិម្មិត។

សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងភាពជាដៃគូសភា និងទំនាក់ទំនង មិត្តភាពជាប្រពៃណី នៃសភា ប្រទេសទាំងបី ព្រមទាំងពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ដែលទទួលរងផលប៉ះពាល់បណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩។ ក្រោយសន្និសីទនេះ ភាគីទាំងបីបានចេញសេចក្តីប្រកាសរួមគ្នាផងដែរ៕

សូមអានសេចក្តីប្រកាសរួមខាងក្រោម៖