(ឧត្តរមានជ័យ)៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្នផ្សារត្រពាំងប្រាសាទ និងផ្ទះប្រជាពលរដ្ឋជុំវិញផ្សារត្រពាំងប្រាសាទ ព្រមទាំងផ្ទះប្រជាពលរដ្ឋចំនួន៣១ខ្នងទៀត ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចថា ត្រូវបានបិទខ្ទប់បណ្តោះអាសន្នទីតាំងផ្សារ និងផ្ទះប្រជាពលរដ្ឋជុំវិញ ផ្សារត្រពាំងប្រាសាទ ព្រមទាំងផ្ទះប្រជាពលរដ្ឋចំនួន៣១ខ្នងទៀត ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការពាក់ព័ន្ធនិងអ្នកជំងឺកូវីដ១៩។

ក្នុងអំឡុងពេល នៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកត្រពាំងប្រាសាទត្រូវ៖

*ហ៊ុព័ទ្ធទីតាំងខាងលើ
*ផ្អាកការចេញ-ចូល ទីតាំងខាងលើ
*ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ឫដោយប្រយ៉ោល យកទៅធ្វើចត្តាឡីស័កនិងយកវត្ថុសំណាក
*ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពឲ្យបានម៉ឺងម៉ាត់ តាមវិធានការរដ្ឋបាល និងវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្ត៕

ខាងក្រោមនេះជាសេចក្តីសម្រេចេបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖