(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំ រដ្ឋសភា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
សម្តេចថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបោះឆ្នោតសម្រេចរួចហើយ ក្នុងការជ្រើសរើស លោក អ៊ឹម ឈុនលឹម ធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៕