(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតចំនួន៦០គ្រួសារ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលខ្លី។
ជាមួយគ្នានេះ លោកអភិបាល ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា «៣កុំ ៣ការពារ»។
ខណៈចុះផ្តល់ស្បៀងអាហារនោះលោក ធឹម សំអាន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ សូមបន្តអត់ធ្មត់នៅដាច់មួយរយៈទៀត ដើម្បីឲ្យប្រាកដថា មានសុវត្ថិភាព ចៀសឆ្ងាយពីជំងឺឆ្លងកូវីដ១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់កូវីដ១៩ ពិសេសមេរោគបំលែងថ្មី «ដែលតា» ផងដែរ។
ក្នុងឱកាសនោះដែរលោក ធឹម សំអាន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាលលោកតែងគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ធឹម សំអាន ក៏បានស្នើសុំដល់ប្រជាពលរដ្ឋ ពេលមានការអ្វីបន្ទាន់ សូមរាយការណ៍ទៅមេភូមិ ចៅសង្កាត់ ឬមេប៉ុស្តិ៍ ដើម្បីអាជ្ញាធរចុះអន្តរាគមន៍បានទាន់ពេលវេលា ដោយហេតុថាប្រមុខរាជរដ្ឋាភិបាល ក៏ដូចអភិបាលរាជធានី តែងតែដាស់តឿនអាជ្ញាធរ ឱ្យយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប គឺសម្តេចតេជោ មិនទុកឱ្យប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកណាម្នាក់នៅឯកោ ដែលអាជ្ញាធរមិនបានដឹងលឺនោះ។
លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយដែលទទួលបានក្នុង ០១គ្រួសារ រួមមាន៖ អង្ករ ១០គីឡូ ចំនួន ០១បាវ មី ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ និងស្ករសផងដែរ៕