Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារដល់កងកម្លាំងឈរជើងតាមទីតាំងនានា បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩

23-09-2021 05:44

(ត្បូងឃ្មុំ)៖ ដើម្បីផ្តល់ការលើកទឹកចិត្ត និងជំរុញណែនាំបន្តពង្រឹងវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាន នាព្រឹកថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយ អភិបាលរងខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យដោយផ្ទាល់ សំណេះសំណាលលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងកំពុងឈរជើងនៅទីតាំង ចំនួន០៤ទីតាំង ក្នុងស្រុកក្រូចឆ្មារ។

នាឱកាសចុះសំណេះសំណាលលោកអភិបាលខេត្ត បានឧបត្ថម្ភ មី៤០កេស ទឹកសុទ្ធ៤០កេស ម៉ាស២៥០០ម៉ាស អាល់កុល៦០លីត្រ និងកងកម្លាំងប្រមាណ៨៥នាក់ ថវិកាក្នុងម្នាក់២ម៉ឺនរៀល សរុប១,៧០០,០០០រៀល និងលោកមេភូមិ មេឃុំ សារ៉ុង និងថវិកា។

លោក ជាម ច័ន្ទសោភ័ណ បានណែនាំ និងជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅនេះឲ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ លោកអភិបាលខេត្តបន្តទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវវិធានការ «៣កុំ-៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។

បន្ទាប់មកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងក្រុមការងារ បន្តចុះពិនិត្យភូមិសាស្ត្រមួយចំនួនបន្ថែមទៀត ក្នុងស្រុកក្រូចឆ្មារ ដើម្បីបន្តក្តាប់ព័ត៌មានដាក់ចេញវិធានាការនានា ធានាការឆ្លងរីករាលដាលជំងឺកូវីដ១៩៕