Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសវ័យ ៤០ឆ្នាំម្នាក់ អង្គុយចាំជួបសម្តេច ហ៊ុន សែន នៅមុខរដ្ឋសភា ៤៨ម៉ោង ដោយមិនដឹងមូលហេតុ

04-04-2016 09:42

(ភ្នំពេញ)៖ បុរសវ័យ ៤០ឆ្នាំម្នាក់ បានទៅអង្គុយរង់ចាំជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅមុខវិមានរដ្ឋសភា អស់រយៈពេល៤៨ម៉ោង ដោយមិនដឹងថា មានបណងប្តឹង ឬសំណូមពរអ្វីពីសម្តេចតេជោនោះទេ។

តាមអត្តសញ្ញាណបណ្ណ បុរសរូបនេះមានឈ្មោះ យ៉េត ធន បច្ចុប្បន្នមានទីលំនៅក្នុងភូមិថ្នល់ទទឹង ឃុំមុខជា ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ លោក យ៉េត ធន ត្រូវបាននគរបាលខណ្ឌចំការមន ចុះទៅសួរនាំ ហើយក៏បាននាំគាត់ ចេញពីមុខវិមានរដ្ឋសភាផងដែរ។

បើតាមនគរបាលខណ្ឌចំការមនបានឲ្យដឹងថា បុរសរូបនេះបានឱបបង្វិចមួយ ដែលមានឯកសារមួយចំនួន តែមិនបានបញ្ជាក់ថា ឯកសារអ្វីនោះឡើយ៕