(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៦៥៣,៨៦១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៥,៨១៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៩៨,៦៧៨នាក់ (ស្លាប់ ១៤០,៩៥៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៤១៧,៤១៩នាក់ (ស្លាប់ ៣៧,២២៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,១៤២,៩២៤នាក់ (ស្លាប់ ២៤,៥៦៥នាក់)
* ថៃ ឆ្លងចំនួន ១,៥១១,៣៥៧នាក់ (ស្លាប់ ១៥,៧៥៣នាក់)
* វៀតណាម ឆ្លងចំនួន ៧១៨,៩៦៣នាក់ (ស្លាប់ ១៧,៧៨១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៥១,៦៦៣នាក់ (ស្លាប់ ១៧,២៦៦នាក់)
* កម្ពុជា ឆ្លងចំនួន ១០៥,៩៨១នាក់ (ស្លាប់ ២,១៥៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨១,៣៥៦នាក់ (ស្លាប់ ៦៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៩,៩៥២នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៥,៥៨៦នាក់ (ស្លាប់ ៣១នាក់)៕