(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋសភានៃកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥ នាថ្ងៃ​ទី៤ ខែមេសា ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ មានការចូលរួមក្រោមអធិបតីភាពរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកជាច្រើនរូបទៀត មានចំនួន១០៨រូប តាម​របៀបវារៈមួយចំនួនដូចជា៖

១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា តាមចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៥ និងលើកទី៦ នីតិកាលទី៥។
៣៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រូល និងបំពេញបន្ថែមចំនួន២៦រូប។
៤៖ ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញាចំនួន១រូប។
៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព។

កិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃនេះ មានសមាជិកចូលរួមទាំងអស់សរុប ចំនួន១០៨រូប។ គណបក្សប្រជាជនកម្ពុជា ៦៨រូប និងសង្គ្រោះជាតិ៤០រូប។