(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបន្តដាក់វិធានការរដ្ឋបាល ឬបំរាមគោចររយៈពេល២សប្ដាហ៍បន្ថែមទៀត។

ការបន្តដាក់វិធានការរដ្ឋបាលនេះ បំរាមគោចរនៅចន្លោះម៉ោង២១ ដល់ម៉ោង៣ សម្រាប់រយៈពេល១៤ថ្ងៃ គិតពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។ ក្នុងសេចក្ដីសម្រេចនោះបញ្ជាក់ថា វិធានការនេះដើម្បីទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដរបស់ខេត្តសៀមរាប៕